(ភ្នំពេញ)៖ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល អេជីជាបុត្រសម្ព័ន្ធ បានប្ដេជ្ញាចិត្តចំពោះការចែករំលែកចំណេះដឹងទៅកាន់មនុស្សជំនាន់ក្រោយ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិឲ្យកាន់តែមានភាពរីកចម្រើន។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងការទទួលស្វាគមន៍នៃការអញ្ជើញមកដល់របស់លោកប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈប្រតិភូ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានទីតាំងស្ថិតនៅ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានបន្ដថា ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដែលមានថេរវេលាជិតមួយខែ បានធ្វើដំណើរចំនួន១០ រដ្ឋ នៅក្នុងសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមពីរ រដ្ឋកាលីហ្វញ៉ា រដ្ឋវ៉ាស៊ីនតោន បានចូលរួមនៅក្នុងសន្តិសិទអន្តរជាតិស្ដីពីភាពជាអ្នកដឹកនាំនៅក្នុងអនុវិស័យឧត្តមសិក្សា
រៀបចំដោយអង្គការ «សមាគមរដ្ឋបាលអប់រំ សិក្សាធិការអន្តរជាតិ» ក្រោមប្រធានបទស្ដីពី ភាពជាអ្នកដឹកនាំ អនុវិស័យឧត្តមសិក្សា។

ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃស្ថានអប់រំអេជី ដែលមានសាលា អន្តរជាតិហ្គេ្រនម៉ោន សាលារៀន អារីហ្សូន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលអេជី ជាបុត្រសម្ព័ន្ធ ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីនៃសហរដ្ឋអាមេរិក រួមមាន៖

*ទី១៖ ដើម្បីឆ្លើយតបទៅនឹងលិខិតអញ្ជើញជាផ្លូវការរបស់សមាគមអ្នករដ្ឋបាលអប់រំសិក្សាធិការ អន្តរជាតិ Association of International Education Administrator ហៅកាត់ថា AIEA)
*ទី២៖ ដើម្បីសិក្សាស្វែងយល់អំពីរបៀបនៃការដឹកនាំ និងគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាអន្ដរជាតិមកពីគ្រប់ទ្វីប ដែលរួមមាន អាមេរិក អឺរ៉ុប អាហ្វ្រិច និងអាស៊ី ដែលក្នុងនោះមានប្រទេសជារដ្ឋសមាជិករបស់អាស៊ាន ដូចជាសឹង្ហបុរី ហ្វីលីពិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម។ល។
*ទី៣៖ ដើម្បីពង្រីកភាពជាដៃគូជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិមកពីបណ្តាប្រទេស នានានៃទ្វីប ខាងលើ សំដៅពង្រឹង និងពង្រីកសហប្រតិបត្តិការក្នុងក្របខណ្ឌផ្លាស់ប្តូរទស្សនកិច្ច សិក្សារបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងសិស្សនិសិ្សត នៅក្នុងបរិកានៃអន្តរជាតិនូបណីយកម្មន អនុវិស័យឧត្តមសិក្សា ទូទាំងសកលលោក។
*ទី៤៖ ក្រៅតែពីវិស័យអប់រំ ប្រតិភូនៃក្រុមហ៊ុនអារីហ្សូនគ្រុបរបស់យើងខ្ញុំ បានធ្វើទស្សនកិច្ចស្វែង យល់អំពី ផ្សារទំនើប ឪសថស្ថានលំដាប់ពិភពលោក ភោជនីយដ្ឋានអាហារសមុទ្រ កាស៊ីណូ និងកសិដ្ឋាន វៃឆ្លាត ដែលមានទីតាំងក្នុងរដ្ឋចំនួន១០នៅក្នុងសហរដ្ឋអាមេរិក។

បន្ថែមពីនេះទៀត លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានបន្ដទៀតថា កម្មវិធីដ៏អស្ចារ្យនេះ មានគណៈប្រតិភូមកចូលរួមជាង៨០ ប្រទេស ដែលមកពីសាកលវិទ្យាល័យ មហាវិទ្យាល័យពន្ធដារ គ្រឹះស្ថាននានាទាំងរដ្ឋ ឯកជន និងទ្វីបដទៃទៀតមាន ទ្វីបអាមេរិក, ទ្វីបអឺរ៉ុប, ទ្វីបអាហ្វ្រិក និងអាស៊ី។ ក្នុងហ្នឹងក៏មានបណ្ដារដ្ឋដែលជាប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន៖ កម្ពុជា, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងឥណ្ឌូណេស៊ីជាដើម។

សូមជម្រាបដែរថា រហូតមកដល់ពេលនេះ ស្ថាប័នអប់រំអេជីបានចាប់ដៃគូអាជីវកម្មជាមួយគ្រឹះស្ថានសិក្សា និងក្រុមហ៊ុនចំនួនដូចជា៖ TOYO UNIVERSTIY, UNIVERSITY OF CENTRAL ARKANSAS, CALIFORNIA STATE UNIVERSITY, LONG BEACH, MAHIDOL UNIVERSITY, ABSOLUTE INTERNSHIP,
TEXAS BAY SEAFOOD ជាដើម។ល៕