(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ /កម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី១ ស្តីពី «ការរៀបចំតួនាទីរបស់ការិយាល័យប្រតិបត្តិ និងលើកទិសដៅការងារ របស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២»។
កិច្ចប្រជុំនោះ មានការចូលរួមពីអនុប្រធានសភាពាណិជ្ជកម្ម និងព្រមទាំងសមាជិកសមាជិកជាច្រើននាក់ទៀត៕