(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អគ្គនាយកក្រុមហ៊ុនចំនួន៣ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនទាំង៣នេះ រួមមាន ទី១៖ លោក ធូ សំណាង អគ្គនាយកក្រុមហ៊ុន អេស៊ីអ៊ី គ្លូប៊ល (ខេមបូឌា), ទី២៖ លោក អ៊ុង ខាន់ណារិទ្ធ អគ្គនាយកក្រុមហ៊ុន ប្ល៊ូ ដ្រេហ្គន ផៅវ័រ ស៊ីឃ្យួរឹធី អេជេនស៊ី លីមីធីត (ប៊ី.ឌី.ភី.អេស) និងទី៣៖ លោក ឈុន សេង អគ្គនាយក ភោជនីយដ្ឋាន ប៉ោកី ឆាយណាថោន៕

ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖