(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៦,៣៦១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៨,៥២៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,២១៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០១,៨៤៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៣,៧៣២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០១,០៤៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៥៩៥,៦៩០នាក់, ដូសទី៤ចំនួន ៥,១១៦,៨៤០នាក់, ដូសទី៥ចំនួន ១,៧៣៦,៧៦៣នាក់ និងដូសទី៦ចំនួន ២៩៥,១១៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕