(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យឥណ្ឌាបន្តជួយផ្តល់ប្រាក់កម្ចីសម្បទានមួយចំនួនបន្ថែមទៀត ដើម្បីរៀបចំតខ្សែបញ្ជូនអគ្គិសនីពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ដំណាក់កាលទី២។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានពិភាក្សាផងដែរអំពីប្រាក់កម្ចីសម្បទាននេះ ជាមួយនឹងលោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
បើតាម លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបខាងលើ បានឱ្យថា កន្លងទៅ ឥណ្ឌាបានផ្តល់ប្រាក់កម្ចីសម្បទាន ដល់កម្ពុជា៣០លានដុល្លាររួចទៅហើយ សម្រាប់គម្រោងរៀបចំតខ្សែបញ្ជូនអគ្គិសនីពីខេត្តក្រចេះ ទៅស្ទឹងត្រែង ដំណាក់កាលទី១ ហើយគម្រោងនេះនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៦ ខាងមុខ ប៉ុន្តែទោះជាយ៉ាង លោក សុន្ទរី មិនបានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាសម្រេចផ្តល់ឱ្យកម្ពុជាទៀតឬយ៉ាងណានោះទេ៕