(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី, ជួញដូរ៧ករណី និងដឹកជញ្ជូនរក្សាតុក៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៣៩០ករណី ឃាត់មនុស្ស៣,២៩៤នាក់ (ស្រី២១៦នាក់)៕