(ភ្នំពេញ)៖ ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបម៉ិន ឯ.ក (PHNOM PENH LAND DEVELOPMENT CO.,LTD) មានទីតាំងចុះបញ្ជីនៅអគារលេខ ៩៥ ផ្លូវ៥៤៨ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ បានចេញលិខិតបំភ្លឺជាសាធារណៈ ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាទិញលក់។

លិខិតបំភ្លឺបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មានទំព័រសារព័ត៌មានលើបណ្ដាញសង្គម Facebook មួយចំនួនបានធ្វើការចុះផ្សាយព័ត៌មានខុសពីការពិត និងបានធ្វើឲ្យសាធារណជនមានការភាន់ច្រឡំមកលើក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបម៉ិន ឯ.ក ដោយធ្វើឡើងតាមរយៈការបង្ហោះវីដេអូមានភ្ជាប់ជាមួយសារ ដែលមានខ្លឹមសារចោទប្រកាន់ មកលើក្រុមហ៊ុនថាមិនបានគោរពតាមកិច្ចសន្យាទិញលក់។

លិខិតបំភ្លឺដដែលបញ្ជាក់ថា ការចុះផ្សាយព័ត៌មានខុសពីការពិតនេះ គឺកើតចេញពីសកម្មភាពកញ្ញា អ៊ឹម ស្រីមុំ ដែលអះអាងថាជាអ្នកតំណាងឲ្យអតិថិជន ១៨ គ្រួសារ ក្នុងគម្រោងស្រ្ពីងវែល អ៊ីស នៃទីក្រុងអៃ ស៊ីធី របស់ ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបម៉ិន ឯ.ក ដែលបានធ្វើការផ្តល់នូវបទសម្ភាសន៍ ទៅដល់បណ្តាទំព័រសារព័ត៌មានលើបណ្ដាញសង្គម Facebook មួយចំនួន ដោយផ្អែកលើកអង្គហេតុ មិនច្បាស់លាស់ពិតប្រាកដ រហូតឈានដល់ការចុះផ្សាយនូវព័ត៌មាន ដែលមានចរិតលក្ខណៈជាការបរិហារកេរ្តិ៍មកលើ ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបម៉ិន ឯ.ក ។

ម៉្យាងវិញទៀត ក៏មានទំព័រសារព័ត៌មានលើបណ្ដាញសង្គម Facebook ជាច្រើនផ្សេងៗទៀត រួមទាំងសាធារណជនមួយចំនួន នូវតែបន្តក្នុងការចែកចាយលើបណ្ដាញសង្គម Facebook នូវព័ត៌មានមិនពិតប្រាកដខាងលើនេះ ជាបន្តបន្ទាប់ផងដែរ៕

ខាងក្រោនេះជាសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបម៉ិន ឯ.ក ជូនសាធារណជន៖