Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណបក្សឯករាជ្យចក្រភពអង់គ្លេស លោក Nigel Farage ប្រកាសលាលែងពីតំណែង

04-07-2016 16:58

(ឡុងដ៍)៖ ប្រធានគណបក្ស​ឯករាជ្យចក្រភពអង់គ្លេស លោក Nigel Farage បានប្រកាសលាលែងចេញពីតំណែង របស់ខ្លួនហើយ ក្រោយពីបានបំពេញការងារក្នុងការ ទាក់ទាញឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបបានសម្រេច។ នេះបើតាមការចេញមុននេះបន្តិច ដោយ BBC នាល្ងាចថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។

លោក Nigel បញ្ជាក់ដូច្នេះថា គណបក្សរបស់លោកស្ថិតនៅក្នុងស្ថានភាពដ៏ល្អមួយហើយ ដោយលោកនឹងមិនប្តូរការ សម្រេចចិត្តនេះឡើយ ដូចដែលលោកធ្លាប់បានធ្វើម្តងរួចមកហើយកាលពី ការបោះឆ្នោតសកលឆ្នាំ ២០១៥។

លោក Farage បាននិយាយថាការដឹកនាំអង់គ្លេសឲ្យចាកចេញពិតជាតានតឹង ប៉ុន្តែឥឡូវអ្វីៗបានសម្រេចហើយ ហើយយើងគ្រប់គ្នា «គួរតែលើកបុគ្គលណា ដែលគាំទ្រការចាកចេញពីសហភាពអឺរ៉ុប ធ្វើជានាយករដ្ឋមន្ត្រី»៕