(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានបើសម្ពោធជាផ្លូវការ នូវកំពូលស្មាតហ្វូនស៊េរីថ្មី ចុងក្រោយបង្អស់ គឺHuawei P9 Plus ដែលពោរពេញទៅដោយភាពល្អឥតខ្ចោះ លើទីផ្សារកម្ពុជា ដែលធ្វើឲ្យអតិថិជនពេញចិត្ដជាខ្លាំង លើសមត្ថភាពដ៏អស្ចារ្យ ដែលស្មាតហ្វូនដទៃពុំអាចប្រៀបបាន ។
ការបើកសម្ពោធនេះ បានធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអគ្គនាយកក្រុមហ៊ុន Huawei ប្រធាននាយកដ្ឋានទូរស័ព្ទចល័ត កញ្ញា មាស សុខសោភា អគ្គរាជទូតសុឆន្ទៈ Huawei តារាបង្ហាញម៉ូតដ៏ល្បីប្រចាំកម្ពុជា អ្នកចែក-ចាយបន្ត អ្នកតំណាងចែកចាយ និងអ្នកចែកចាយបន្តរបស់ក្រុមហ៊ុន Huawei និងភ្ញៀវកិត្ដិយសប្រមាណ១៥០ នាក់ ដែលធ្វើឲ្យ Huawei P9 Plus រឹតតែបង្ហាញឲ្យកាន់តែច្បាស់ នូវសមត្ថភាពដ៏អស្ចារ្យ ដែលស្មាតហ្វូនដទៃពុំអាចប្រៀបបានគឺ កាមេរ៉ាភ្លោះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica ដ៏ល្បី រួមទាំងអេក្រង់ Super Amoled ទំហំ ៥.៥ អ៊ីង បច្ចេកវិទ្យា Press Touch មុខងារ smart controller អង្គចងចាំ 4GB RAM/ 64 GB storageស និងទម្ងន់ត្រឹមតែ ១៦២ក្រាម និងថាមពលដល់ទៅ ៣៤០០Amh ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត គួរឲ្យទាក់ទងក្រោមស្នាដៃ អ្នកច្នៃម៉ូដដ៏ល្បីរបស់ពិភពលោក។
អ្នកតំណាងរបស់ក្រុមហ៊ុន Huawei លោក Jason ថ្លែងថា «ថ្ងៃនេះគឺជាពេលវេលាមួយ ដ៏មានតម្លៃបំផុតសម្រាប់បងប្អូន អ្នកតំណាងទាំងអស់ ក្នុងការឈោងចាប់នូវឱកាស ដើម្បីខិតទៅរកភាពជោគជ័យក្នុងអាជីវកម្មកាន់តែខ្លាំងផងដែរ តាមរយៈវត្តមានរបស់ Huawei P9 Plus នៅក្នុងទីផ្សារកម្ពុជា ដែលកន្លងមកនេះ អស់លោកអ្នកបងប្អូនបានដឹងរួចមកហើយថា P9 ពិតជាកំពូលស្មាតហ្វូន ដែលមានសមត្ថភាពមិនធម្មតា អតិថិជនជាច្រើនទន្ទឹងរង់ចាំវត្តមានរបស់ P9 ចាប់តាំងពីមានបណ្តាញសារព័ត៌មានជាច្រើន បានបង្ហើបប្រាប់ពីលក្ខណៈពិសេសរបស់ P9 មកម្ល៉េះ ហើយខ្ញុំហ៊ាននិយាយថា P9 គឺពិតជាកំពូលស្មាតហ្វូន ដែលមានមុខងារពិសេសៗជាច្រើន ដែលស្មាតហ្វូនដទៃគ្មាន និងមិនអាចប្រដូចបាន»។
លោកបន្ដថា «ពិសេសថ្ងៃនេះ ក្រុមការងាររបស់យើងបានត្រៀមខ្លួនរូច ជាស្រេចដើម្បីបង្ហាញ នូវចំនុចគ្មានគូប្រៀបទាំងអស់នោះ ទៅកាន់បងប្អូនតំណាង ចែកចាយទាំងអស់ឲ្យកាន់តែលម្អិត ដើម្បីជាទុនក្នុងការសម្រេចចិត្តឈោងចាប់ យកឱកាសរីកចម្រើនជាមួយ Huawei ទាំងអស់គ្នា ហើយខ្ញុំប្រាកដនៅក្នុងចិត្តណាស់ថា អ្នកនឹងជោគជ័យជាមួយ P9 Plus»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងមកនេះ បានធ្វើការប្រកាសដំណើរការកម៉្មង់ ទុកមុននូវម៉ូដែលថ្មីបំផុតគឺ Huawei P9 Plus ដែលមានតម្លៃ ៥៧៩ដុល្លារ រួមជាមួយនឹងការផ្តល់ជូននូវកាដូអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន នាឡិកាដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយៈពេល ១៨ខែ និងការប្តូរជូនថ្មីសម្រាប់អេក្រង់បែក ក្នុងរយៈពេល៣ខែ ដោយឥតគិតថ្លៃ។
លោក ពិសិដ្ឋ អ្នកតំណាងចែកចាយមួយរូបរបស់ Huawei ដែលមានវត្តមាននៅក្នុងកម្មវិធីនោះ បានបង្ហាញទស្សនៈរបស់លោកផ្ទាល់ ទៅដល់ក្រុមការងារ និងបណ្តាញអ្នកសារព័ត៌មានថា «បច្ចេកវិទ្យា Huawei P9 Plus ពិតជាឡូយ និងមានភាពទាក់ទាញខុសពីស្មាតហ្វូនដទៃ ខ្ញុំទទួលស្គាល់ ហើយខ្ញុំកាន់តែស្រឡាញ់ពេញចិត្ត P9 Plus ថែមទៀត បន្ទាប់ពីក្រុមការងារ Huaweiបង្ហាខ្ញុំពីចំណុចពិសេសៗប្លែកគេដែលមានដូចជា សមត្ថភាពកាមេរ៉ាភ្លោះ ដំណើរការរបស់ស្មាតហ្វូន និងមុខងារដទៃៗទៀត។ ខ្ញុំគិតថា សមត្ថភាព និងបច្ចេកវិទ្យារបស់ P9 Plus ប្រាកដជាធ្វើឲ្យអ្នកនិយមស្មាតហ្វូនរំជើបរំជួល និងងាកមកចាប់អារម្មណ៍ជាក់ជាមិនខាន ដូច្នេះពេលនេះខ្ញុំពិតជាមិនអាចរង់ចាំ P9 Plus បន្តទៀតបានទេ។ ខ្ញុំចង់បានស្មាតហ្វូននេះមកលក់ អោយអតិថិជនរបស់ខ្ញុំឆាប់ៗនេះតែម្តង ខ្ញុំត្រូវតែកម្ម៉ង់វា»។
យោងទៅលើការធ្វើបទបង្ហាញ អំពីអត្ថប្រយោជន៍ និងចំណុចខ្លាំងរបស់ Huawei P9 Plus ពីក្រុមការងារ Huawei កម្ពុជាបានឲ្យដឹងថា Huawei P9 Plus ជាស្មាតហ្វូនដែលមានសមត្ថភាព អាចផ្លាស់ប្តូរនូវអ្វី ដែលអ្នកសម្លឹងទៅកាន់ពិភពលោកទំាងមូលបាន។ ចាប់ផ្តើមពីការរចនាតាំងពីខាងក្រៅ រហូតដល់សម្ភារៈផ្គុំខាងក្នុងគឺសុទ្ធសឹង តែចេញពីលោហៈធាតុដែលប្រណីតរក្សាបាននូវគុណភាព ដែលរឹតតែអស្ចារ្យគួបផ្សំ ជាមួយអ្នករចនាម៉ូដសុទ្ធសឹងតែជាអ្នកមានឯកទេស និងមានជំនាញលំដាប់ថ្នាក់ពិភពលោក រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានភាពអំណត់បំផុត ដែលជាហេតុធ្វើឲ្យរូបរាងនៃកំពូលស្មាតហ្វូតមួយនេះ មានលក្ខណៈលេចធ្លោ ស្រស់ឆើតឆាយ សក្តិសមសម្រាប់មនុស្សជំនាន់ថ្មី។
កាមេរ៉ារបស់ P9 នឹងធ្វើឲ្យអ្នកផ្លាស់ប្តូរទស្សនៈដែលគិតថាកាមេរ៉ាស្មាតហ្វូន មិនអាចក្លាយជាកាមេរ៉ាអាជីពបាន ពីព្រោះវាបានបំពាក់ទៅដោយកាមេរ៉ាភ្លោះ Leica ដែលពិភពលោកទទួលស្គាល់ថាជាកាមេរ៉ាអាជីពដែលមានអាយុកាលដល់ទៅ១០២ឆ្នាំគិតមកដល់បច្ចុប្បន្ន ហើយដើម្បីស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតអំពី Huawei P9 Plus តាមរយៈគេហទំព័រផ្លូវការរបស់ GSMARENA។
សូមរួសរាន់ក្នុងការឈោងចាប់យកឱកាសដែលអាចផ្តល់នូវអត្ថប្រយោជន៍ដ៏លើសលុបនេះកុំបីខានទាំងអស់គ្នាជាមួយលក្ខណៈពិសេសទាំងអស់ដែល Hauwei P9 Plus មាននឹងធ្វើឲ្យទូរស័ព្ទនេះកាន់តែអស្ចារ្យទៅទៀតជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart៕