(ហាណូយ)៖ យន្តហោះដឹកអ្នកដំណើរ ដែលដោតទង់ជាតិវៀតណាម ប្រភេទ Boeing 787-9 បានរំកិលទៅបុកនឹង ស្ពានចម្លងអ្នកដំណើរចូលក្នុង ព្រលានយន្តហោះ បានបង្កឲ្យអ្នកដំណើរ ជាច្រើននាក់នៅលើនោះ ភ័យបុកពោះ និងទ្វារ យន្តហោះរងការខូចខាតយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះមានលេខកូដ VN963 ជារបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានគ្រោងធ្វើដំណើរពី ព្រលានយន្តហោះទីក្រុងហាណូយ ទៅកាន់ទីក្រុងហូជីមិញ។ បន្ទាប់ពីកើតហេតុខាងលើនេះ យន្តហោះខ្នាតបង្គួរ មួយនេះត្រូវបានក្រុមជំនាញបញ្ជូនទៅធ្វើការជួសជុល ហើយអ្នកដំណើរត្រូវបានផ្ទេរ ទៅកាន់ជើងហោះហើរ ផ្សេងវិញ។
គួរបញ្ជាក់ថាយន្តហោះ Boeing 787-9 នេះគឺជាយន្តហោះទំនើបចុងក្រោយមួយ របស់វៀតណាម ដែលត្រូវបានដាក់ ឲ្យដំណើរការកាលពីឆ្នាំ ២០១៥៕