(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦រយនាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣៖
* វៀតណាម ឆ្លងចំនួន ១១,៥២៦,៩៨៦ (ស្លាប់ ៤៣,១៨៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៣៧,៦០៦នាក់ (ស្លាប់ ១៦០,៩៣៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៤៤,២០៤នាក់ (ស្លាប់ ៣៦,៩៦៦នាក់)
* ថៃ ឆ្លងចំនួន ៤,៧២៨,១៨២នាក់ (ស្លាប់ ៣៣,៩១៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៧៧,១៨៣នាក់ (ស្លាប់ ៦៦,១៦៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,២៣០,៥៧០នាក់ (ស្លាប់ ១,៧២២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៩៤៩នាក់ (ស្លាប់ ១៩,៤៩០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៧៨,៦៩៨នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,០២០នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៧១៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕