(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លូនជនសង្ស័យ៧នាក់ ដកហូតបានថ្នាំញៀន៧កញ្ចប់ និងម៉ូតូ៤គ្រឿង ខណៈពេលកំពុងល្បាតក្នុងមូលដ្ឋាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលាភ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឯក សេរីវុធ អធិការរងនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចកំពុង ជិះល្បាតក្នុងភូមិសាស្ត្រ ដោយសហការកម្លាំងបណ្ដាប៉ុស្ដិ៍ ខណៈនោះស្រាប់តែបានប្រទះឃើញត្រូវសង្ស័យ៧នាក់ ជិះម៉ូតូ៤គ្រឿង សមត្ថកិច្ចក៏បានឃាត់សួរនាំ និងត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់ ដែលក្រុមទាំងនេះបានរក្សាទុកក្នុងខ្លួន ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នា។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀននេះ ទី១ឈ្មោះ គួយ គីមហុង អាយុ១៨ឆ្នាំ ទី២ឈ្មោះ សៀង ម៉ាប់ អាយុ១៨ឆ្នាំ ទី៣ឈ្មោះ យឹម សុខ ឃឿន អាយុ២២ឆ្នាំ ទី៤ឈ្មោះ ហុន សុខលាភ អាយុ១៨ឆ្នាំ ទី៥ ឈ្មោះ ឡុង តុលា អាយុ២៧ឆ្នាំ ទី៦ឈ្មោះ យាន ថេង អាយុ៣២ឆ្នាំ និងទី៧ឈ្មោះ ខូយ ហួន អាយុ៣០ឆ្នាំ។
បច្ចប្បន្នជនគ្រឿងញៀនទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕