(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកលែងទោសដល់ក្រុមអ្នកនយោបាយ ដែលប្រមាថសពប្អូនស្រី និងក្រុមគ្រួសារសម្តេចឡើយ, សម្តេចអះអាងថា «ប្រសិនបើខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន»

២៖ កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក៖ ការបាញ់ទម្លាក់មីស៊ីលដែលព្យុងយ៉ាង ធ្វើតេស្ដ ស្មើនឹងការប្រកាសសង្រ្គាម

៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមកសាងអន្តេវាសិកដ្ឋាន សម្រាប់សិស្សស្ត្រី នៅតាមវិទ្យាល័យជនបទ ដើម្បីជំរុញឱ្យសិស្សស្ត្រីមានឱកាសសិក្សា និងកាត់បន្ថយគម្លាតរវាងស្ត្រីនៅតាមទីក្រុង និងទីជនបទ

៤៖ មេដឹកនាំគណបក្សប្រឆាំងបេឡារុស ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ ពីបទក្បត់ជាតិ

៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនី ប្រមាណ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ដូចសម័យកូវីដ-១៩

៦៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក McCarthy អាចនឹងជួបប្រធានាធិបតីតៃវ៉ាន់ នៅលើទឹកដីសហរដ្ឋអាមេរិក

៧៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ស្វាមីភរិយា ដែលបែកបាក់គ្នា កុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ

៨៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ថានឹងមិនអនុញ្ញាតឱ្យចិន បង្កហេតុម្ដងហើយម្ដងទៀត នោះទេ

៩៖ ទិវានារី អន្តរជាតិ! សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអះអាងថាអ្វីដែលសម្តេចមានថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួមរបស់ភរិយានោះឡើយ

១០៖ ចិនព្រមានពី «ផលវិបាកនៃមហន្តរាយ» ប្រសិនបើសហរដ្ឋអាមេរិកមិនចាប់ហ្វ្រាំងលើផ្លូវរារាំងចិន

១១៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងនៃការស្រាវជ្រាវមួយរកឃើញថា អត្រាស្ត្រីគាំទ្រសម្តេចខ្ពស់ជាងបុរស

១២៖ ប្រមុខ UN ព្រមានថា សិទ្ធិស្រ្តី កំពុងស្ថិតក្រោមការគំរាមកំហែង

១៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ស្ត្រី២រូប គឺលោកស្រី ភឿង សកុណា និងលោកស្រី អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែងរដ្ឋមន្ត្រីអាណត្តិថ្មី

១៤៖ ចិន ប្រាប់អាមេរិកជាថ្មីថា តៃវ៉ាន់ជា «បន្ទាត់ក្រហមទី១» ដែលមិនត្រូវឆ្លងកាត់ជាដាច់ខាត

១៥៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យក្រសួងសុខាភិបាល បន្ដកៀរគរបញ្ញវន្តកម្ពុជា មានសញ្ញាបត្រកម្រិតឧត្តម ក្នុងវិស័យសុខាភិបាល មកបង្រៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល

១៦៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈ៦ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យសុខាភិបាល និងគុណភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការបញ្ចូលជំនាញទន់ និងក្រមសីលធម៌ក្នុងវិស័យសុខាភិបាលមានលក្ខណៈចាំបាច់ និងបន្ទាន់ ព្រមទាំងលើកទឹកចិត្តឱ្យកៀរគរអ្នកជំនាញលើវិស័យសុខាភិបាល មកបង្រៀនៅតាមគ្រឹះស្ថានសិក្សា

១៨៖ សម្តេចតេជោ ហ៊ុន សែន ឲ្យក្រសួងសុខាភិបាលពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប

១៩៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន ១៥លានដូសដែលមិនទាន់ដឹកមកដល់កម្ពុជា ជូនទៅប្រទេសចិនវិញ ដើម្បីបែងចែកជួយប្រទេសដទៃ

២០៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រោយរបបខ្មែរក្រហម ការហូបចុកធ្វើយ៉ាងម៉េចឱ្យតែបានឆ្អែត តែសម្រាប់បច្ចុប្បន្នមិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់ និងសុវត្ថិភាព

២១៖ សម្តេចតេជោ ហ៊ុន សែន៖ សូមកុំឱ្យពលរដ្ឋកម្ពុជា ក្លាយទៅជាអ្នកត្រូវធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ (

- ព័ត៌មាន Fresh News Plus

១៖ Apple កំពុងត្រៀមបញ្ចេញជម្រើសពណ៌ថ្មីសម្រាប់ iPhone 14 និង iPhone 14 Plus

២៖ បន្ទាប់ពីរង់ចាំយ៉ាងយូរ, ពេលនេះរឿង «John Wick» វគ្គ៤ ចាប់ផ្តើមសម្ពោធចាក់បញ្ចាំងហើយ នៅទីក្រុងឡុងដ៍!

៣៖ សល់តែ៥៩ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

៤៖ ប្រទេសតួកគីសម្រេចផាកពិន័យ Elon Musk ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផ្អែកទៅលើចំណូលសរុប Twitter កាលពីឆ្នាំ ២០២២

៥៖ Neymar នឹងអវត្តមានរហូតដល់បិទរដូវកាល ដោយសាររបួសកជើងត្រូវការវះកាត់

៦៖ តារាជើងចាស់ល្បីឈ្មោះរបស់ឥណ្ឌា «Amitabh Bachchan» រងរបួសបាក់ឆ្អឹងជំនី អំឡុងពេលថតរឿង

៨៖ Jisoo សមាជិក BLACKPINK ក្លាយជាតារាទោលតែមួយគត់របស់ K-POP មានអាល់ប៊ុមទទួលបានការកុម្មង់ Preorder លើស 100Kបន្ទះ ក្នុង២៤ម៉ោងដំបូង

៨៖ Liverpool នឹងដាក់បម្រាមអ្នករត់ចូលទីលាន ប៊ិះធ្វើឲ្យកីឡាករ Robertson រងរបួស មិនឲ្យចូលកីឡដ្ឋានអស់មួយជីវិត

៩៖ ខ្សែការពារបែលហ្សិក Alderweireld ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងវ័យ ៣៤ឆ្នាំ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)