(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ លោក សាន សុខសីហា តំណាងលោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលេីកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ត ជាមួយក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបឹងទំពន់១ ដែលបានផ្តួចផ្តេីមគំនិតបង្កេីតឡេីងដោយលោក ស ថេត។

លទ្ធផលដែលក្រុមការងារបានយកឯកសារពីសង្កាត់យកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បានសរុបចំនួន ១៤០ច្បាប់ ។

បេីគិតចាប់ពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកសារសរុបដែលក្រុមការងារបានយកប្រគល់ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះមានសរុបចំនួន ៧១៤ច្បាប់។

ក្រោមការណែនាំជាប្រចាំរបស់លោក ស ថេត ក្រុមការងារផ្តល់សេវាសាធារណៈទូទៅជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ត្រូវបានទទួលបានការកោតសរសេីរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងទំពុនទី១ ពីព្រោះបង្កភាពងាយស្រួលដល់ពលរដ្ឋ ចំណេញពេលវេលា ជាពិសេសមិនបាច់រង់ចាំនៅសង្កាត់ឡេីយ៕