(ភ្នំពេញ)៖ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោកជំទាវ បានផ្ញើសារអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងជូនពរចំពោះឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឡឺម តារា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងឱកាសឯកឧត្តម ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរយយស «ជាតូបការ»

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមជូនពរ ឯកឧត្តម មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបួងសួងដល់ទេវតា និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្ដម ព្រមទាំងបុត្រា សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕