(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សែម រតនា ស្នងការរងរាជធានីភ្នំពេញ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៨នាក់ និងប្រគល់ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីនគរបាលខណ្ឌដង្កោ ចំនួន១៧៧នាក់ ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ, លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ, លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ លោកនាយការិយាល័យនគរបាលការពារបេតិកភណ្ឌ លោកស្រីនាយការិយាល័យនគរបាលទេសចរណ៍ លោក-លោកស្រី អធិការរង លោក-លោកស្រី ចៅសង្កាត់ លោកនាយផ្នែកជំនាញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន២០៥នាក់៕