(ព្រះវិហារ)៖ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្រោមវត្តមានលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ដោយមានការចូលរយមពីលោក យុង ហួត ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ ជានារី មកពីអង្គ្ភភាពពាក់ព័ន្ធ ជុំវិញស្រុកជាច្រើនរូបទៀ។
បន្ទាប់ពីបានស្តាប់សារលិខិតជូនពររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុ ជូនដល់បងប្អូននារី ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ រួចមក, អភិបាលស្រុកជាំក្សាន្ត បានលើកឡើងថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យឌីជីថល» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការ អភិវឌ្ឍលើគ្រប់វិស័យ និងជម្រុញឲ្យគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយកម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រី ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងផងដែរ។ រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាព សង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ព្រោះស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
ដើមី្បអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ លោក វុធ តារ៉ា បានឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូននារីដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន សំពត់សឹងមួយផងដែរ៕