(ភ្នំពេញ)៖ អតីតសមាជិកចលនាមាតាធម្មជាតិម្នាក់ទៀត គឺលោក យឿន ពិនិត្យ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមុខបកស្រាយអំពីល្បិចកលរបស់ អេឡិច ក្នុងការអូសទាញយុវជនឱ្យធ្វើចលនាខុសច្បាប់នាពេលកន្លងទៅ។

អតីតសមាជិកចលនាមាតាធម្មជាតិរូបនេះ អំពាវនាវដល់បណ្តាយុវជនសង្គមស៊ីវិល និងសមាជិកចលនាមាតាធម្មជាតិ បញ្ឈប់សកម្មភាពខុសច្បាប់ ដែលបង្កើតឡើងដោយ អាឡិច តទៅទៀត ហើយសូមចូលរួម ជាមួយអង្គកាមាតាធម្មជាតិ ស្របច្បាប់ដែលដឹកនាំដោយលោក ម៉េង ហេង វិញ។

លោក យឿន ពិនិត្យ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានសន្តោសប្រណៃ ដល់យុវជនសង្គមស៊ីវិល ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ក៏ជា ចូលរួមការពារសន្តិភាព និងអភិវឌ្ឍជាតិ៕