(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧៖០០នាទី ដល់ម៉ោង១២៖៣០នាទី ដែលមានអ្នកចូលរួមចំនួន ៥០០នាក់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមសង្គមស៊ីវិលទាំងនេះ មិនត្រូវប្រើប្រាស់កម្មវិធីខាងលើ ជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។

ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុងកំណត់ហេតុនៃ កិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវបានការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង៖