(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់មុននេះថា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តដឹកដី បុកជាមួយរថយន្តតួរីស នៅតាមផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ ពោលក្បែរវិទ្យាល័យពងទឹក សង្ស័យមានអ្នកស្លាប់ និងរបួសជាច្រើន។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងក្រុម៧១១ របស់កងពលតូចលេខ៧០ បាននិងកំពុងជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ៕