(ភ្នំពេញ)៖ អង្គការសង្គមស៊ីវិលចំនួន៤ ដែលអះអាងថា តំណាងសង្គមស៊ីវិល សមាគម និងសហជីពចំនួន១៤៧ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគាំទ្រចំពោះគោលជំហររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានទទូចឱ្យភាគីពាក់ព័ន្ធលើបញ្ហាសមុទ្រចិនខាងត្បូង រក្សាភាពអត់ធ្មត់ ជាអតិបរមា និងដោះស្រាយដោយសន្តិវិធី ដោយមិនប្រើប្រាស់កម្លាំង ឬគម្រោងប្រើប្រាស់កម្លាំងទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីទុកលទ្ធភាពឱ្យភាគីពាក់ព័ន្ធផ្ទាល់ដោះស្រាយជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនចូលរួមគាំទ្រចំពោះការចេញសេចក្តីថ្លែងការណ៍ណាមួយ អំពីបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ សម្តេចថា ការដែលកម្ពុជា មិនព្រមគាំទ្រឱ្យចេញសេចក្តីថ្លែងការណ៍ រួមរបស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូងពេលនេះ មិនមានអ្វីខាតបង់ខុសពីឆ្នាំ២០១២ នោះទេ។ សម្តេចទទូចឱ្យប្រទេសពាក់ព័ន្ធនឹងជម្លោះដោះស្រាយគ្នារវាងភាគីពាក់ព័ន្ធ។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល សមាគម និងសហជីព៖