(បាត់ដំបង)៖ ហាងលក់ទូរស័ព្ទដៃទំនើបសាមសុង ធៀន សេង នៅខេត្តបាត់ដំបង ត្រូវបានសម្ពោធ និងបើកលក់ជាផ្លូវការហើយ ដោយមានការចូលរួម បណ្តាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ពិធីសម្ពោធហាងទំនើបសាមសុង ធៀន សេង នៅខេត្តបាត់ដំបងនេះ ត្រូវបានប្រារព្ធទ្បើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។
ដោយបានទទួលស្គាល់យ៉ាងទូលំទូលាយក្រុងបាត់ដំបងថា ជាទីប្រជុំជនពោរពេញ ទៅដោយភាពស៊ីវីល័យ និងប្រជាពលរដ្ឋមានជីវភាពធូរធាច្រើន ព្រមទាំងសម្បូរទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទីក្រុងបាត់ដំបង ជាទីកន្លែងដ៏ល្អសម្រាប់ក្រុមហ៊ុន សាមសុង ពង្រីកទីផ្សារបច្ចេកវិទ្យាកាន់តែធំជាងមុន។
លោកស្រី សេង ឆេងង៉ នាយកគ្រប់គ្រងហាងទំនើប សាមសុង ធៀន សេង ខេត្តបាត់ដំបង បានថ្លែងថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុន សាមសុង ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេលេខ១ ទូទាំងក្នុងពិភពលោក ពិសេសនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលផលិតផលដ៏សម្បូរបែប និងមានគុណភាពខ្ពស់ របស់ក្រុមហ៊ុនកំពុង តែមានការពេញនិយមខ្លាំងសម្រាប់ អ្នកបាត់ដំបងផងដែរ»។
លោក ថង សារី តំណាងក្រុមហ៊ុនសាមសុង អេឡិចត្រូនិចសាខាប្រចាំកម្ពុជា-ឡាវ បានឲ្យដឹងថា «ជាមួយនឹងហាងថ្មីនេះ អតិថិជននៅក្នុងខេត្តបាត់ដំបង នឹងទទួលបាននូវផលិតផល របស់សាមសុង ដែលមានការធានាពីក្រុមហ៊ុនផ្ទាល់ ហើយមានតម្លៃសមរម្យ។ ក្រៅពីនេះទៀតពួកគាត់ ក៏អាចទទួលបាននូវសេវាកម្ មផ្សេងៗដូចជា៖ ការបង់រំលោះការជួសជុល ប្រូម៉ូសិន និងការកុម្ម៉ង់ទិញទុកជាមុន នូវផលិតផលថ្មីរបស់សាមសុងផងដែរ»។
លោកបន្ថែមថា កាន់តែពិសេសទៀតនោះ រាល់ការទិញទូរស័ព្ទ នៅហាងថ្មីនេះ គឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ អតិថិជនដែលបានទិញ នឹងទទួលបានឈ្នះរង្វាន់ភ្លាមៗ និងមានការបញ្ចុះតម្លៃពិសេស ព្រមទាំងមានថែមជូនវត្ថុអានុស្សាវរីយ៍ទៀតផង។
ហាងទំនើបសាមសុង ធៀន សេង មានទីតាំងនៅផ្ទះលេខ ១០២ ផ្លូវលេខ៣កែងនឹងផ្លូវ លេខ១២១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕