(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពរបស់ លោកកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា។
សម័យប្រជុំមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២ ដូចខាងក្រោម៖
* របៀបវារៈទី១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីសកម្មភាព និង លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
* របៀបវារៈទី២៖ ពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន ២១រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ ប្រការ២ ប្រការ៧ ប្រការ ៨ ប្រការ២៩ ប្រការ៣៩ ប្រការ៤២ ប្រការ៥៧ ប្រការ៦០ ប្រការ៧២ និងប្រការ ៨៤៕