(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃប្រកាសប្រឡងជ្រើសរើសសិស្ស និស្សិតឲ្យចូលបម្រើការងារជាមន្រ្តីនគរបាលជាតិចំនួន ៦២៤កន្លែង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានឲ្យថា សិស្ស និស្សិត ដែលជ្រើសរើសត្រូវយក ទៅបម្រើការងារលើមុខជំនាញ និងឯកទេសផ្សេងៗគ្នារួមមាន៖ ជំនាញព័ត៌មានវិទ្យា, ជំនាញស្ថាបត្យកម្ម, ជំនាញសុខាភិបាល, ជំនាញច្បាប់, ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ, ជំនាញភាសាបរទេស, ជំនាញបើកបរ ជួសជុល ឆ្លាក់ត្រា, ជំនាញការពារ និងអង្គរក្ស។
សេចក្តីជូនដំណឹងបានឲ្យដឹងផងដែរថា ពាក្យប្រឡងនឹងចាប់ផ្តើមផ្តល់ជូនពីថ្ងៃទី០៥ ដល់ថ្ងៃទី៣០ ខែកក្កដា ហើយចាប់ផ្តើមទទួលពាក្យប្រ ឡងវិញចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ សិស្ស និស្សិតអាចទាក់ទងសាកសួរព័ត៌មានលំអិតនៅ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ខាងក្រោមជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីជ្រើសរើសសិស្ស និស្សិតចូលបម្រើការងារជាមន្រ្តីនគរបាល៖