គណៈកម្មការមូលបត្រអាមេរិក បើកការស៊ើបអង្កេតលើក្រុមហ៊ុន SoftBank Group និងអតីត CEO
04-07-2016 11:25
(អាមេរិក)៖ គណៈកម្មការមូលបត្រ របស់សហរដ្ឋអាមេរិក (SEC) បានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន អ៉ីនធើណែត និងទូរគមនាគមន៍យក្ស SoftBank Group Corp រួមទាំងអតីតនាយកប្រតិបត្តិ (CEO) លោក Nikesh Arora ពាក់ព័ន្ធនឹងរឿងអាស្រូវ មួយចំនួន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Wall Street Journal ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា។
លោកមេធាវី Ira Sorkin បានបញ្ជាក់ឲ្យដឹងថា មានម្ចាស់ភាគហ៊ុននិកមួយចំនួនមានការមិនពេញចិត្ត និងទង្វើរបស់អ្នកគ្រប់គ្រង SoftBank ជាពិសេសគឺលោក Nikesh Arora អតីតនាយកប្រតិបត្តិ ដែលបានលាឈប់ពីក្រុមហ៊ុនយ៉ាងឆាប់រហ័សបំផុត កាលពីសប្ដាហ៍មុនបន្ទាប់ពី លើកឡើងកាន់តំណែងបាន ២ឆ្នាំ។
លោក Masayoshi Son នាយកប្រតិបត្តិថ្មីបានបញ្ជាក់ថា ចំពោះបញ្ហាខាងលើនេះ លោកមិនបានដឹងរឿងនោះទេ ហើយលោកក៏សប្បាយ រីករាយក្នុងការសហការជាមួយ SEC ផងដែរ៕