(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យ និងបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

ការប្រកួតនេះគឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីគុណតម្លៃដ៏វិសេសវិសាលនៃឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ជាពិសេសឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ក្នុងន័យលើកតម្កើងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

តាមរយៈគោលបំណងនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លី ដែលមានខ្លឹមសារអប់រំ បញ្ជ្រាបការយល់ដឹងដល់មហាជនទូទៅអំពីការថែរក្សា ការពារ និងការធានានិរន្តរភាពអនាម័យបរិស្ថានឆ្នេរសមុទ្រ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ៕

សូមអានសេចក្តីប្រកាសមានដូចខាងក្រោម៖