(ភ្នំពេញ)៖ ឯកឧត្តម វ៉ាន់ លីហៀង អគ្គលេខាធិការ សមាគមមិត្តភាពកម្ពុជា-ឡាវ រួមទាំងសមាជិក សមាជិការ សមាគមមិត្តភាពកម្ពុជា-ឡាវ បានផ្ញើសារអបអរសាទរ និងជូនពរ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដែលត្រូវបាន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣​ បានចេញព្រះរាជក្រឹត្យមួយតែងតាំង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម វ៉ាន់ លីហៀង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រោសប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ នាយឧត្តមសេនីយ៍ នាង ផាត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕