(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដ៏បូងរាជធានីភ្នំពេញ តាមសាលក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដែលបានផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ដាក់ពន្ធនាគារកំណត់រយះពេល ២៧ឆ្នាំ និងទោសបន្ថែមតាមការកំណត់នៃច្បាប់ ពីបទ «សន្ទិដ្ឋិភាព ជាមួយបរទេសឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស»

ការឃុបឃិតត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តពណ៌ គឺជាអំពើក្បត់ជាតិដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

យើងខ្ញុំទាំងអស់គ្នា សំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តម៉ឺងម៉ាត់សាលក្រមរបស់តុលាការ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរក្សានូវសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍៕