(ភ្នំពេញ)៖ ក្រុមយុវជនមកពីបណ្តាអង្គការសង្គមស៊ីវិល រួមមានអង្គការមាតាធម្មជាតិ ដែលធ្លាប់តែធ្វើសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលនោះ នៅពេលថ្មីៗនេះពួកគេបានផ្លាស់ប្តូរជំហរមកគាំទ្ររាជរដ្ឋាភិបាលវិញហើយ។

ក្រុមយុវជនទាំងនេះ សុទ្ធសឹងជាអ្នកធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ជាពិសេសតែងចុះផ្លូវធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News ក្រុមយុវជនទាំងនេះ បានអះអាងថា ការប្តូរជំហរ និងសកម្មភាពរបស់ពួកគេ ក៏ព្រោះតែបានឃើញរាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការកសាងសង្គម ដូចអ្វីដែលជាបំណងរបស់ពួកគេ។

ក្រៅតែពីបញ្ជាក់ពីមូលហេតុនាំឱ្យពួកគេប្តូរជំហរហើយនោះ លោក ម៉េង ហេង ស្ថាបនិកអង្គការមាតាធម្មជាតិ ក៏បានលាតត្រដាងពីផែនការទុច្ចរិតមួយចំនួនក្រោមការដឹកនាំរបស់អាឡិចផងដែរ។

ខាងក្រោមនេះ ជាបទសម្ភាសន៍មួយរវាង Fresh News និងតំណាងយុវជន៖