(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃនេះ បានផ្ញើសារអបអរសាទរ និងជូនពរ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដែលត្រូវបាន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានជូនពរ នាយឧត្តមសេនីយ៍ នាង ផាត សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសវិស័យការពារជាតិកម្ពុជា ឲ្យកាន់តែរីកចម្រើនរុងរឿងថ្កុំថ្កើងបន្តទៀត។
សូមបញ្ជាក់ថាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយតែងតាំង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជារដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕