(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា នៅពេលខាងមុខនេះ កម្ពុជានឹងដាក់បំពាក់នូវរថយន្តចល័ត ដឹកម៉ាស៊ីនពិសោធន៍ជាច្រើនគ្រឿង សម្រាប់ត្រួតពិនិត្យចំណីអាហារ និងទំនិញដែលខូចគុណភាព។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងបែបនេះ នៅក្នុងពិធីដុតកម្ទេចទំនិញខូចគុណភាពជិត១០០០គីឡូក្រាម នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ។
លោក ប៉ាន ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ខាងមុននេះក្រសួងពាណិជ្ជកម្មយើង នឹងមានការបង្កើតមានរថយន្តចល័តដឹកម៉ាស៊ីន ពិសោធន៍ជាច្រើនគ្រឿង ហើយវាមានតួនាទី សម្រាប់យកមកពិនិត្យរាល់មុខទំនិញ ម្ហូបអាហារណាសង្ស័យប៉ះពាល់ សុខភាពពលរដ្ឋគ្រប់រាជធានី-ខេត្ត»។
កន្លងទៅ សកម្មភាពបង្រ្កាបលើទំនិញខូចគុណភាព និងអាហារមានជាតិគីមី ត្រូវបានផ្សពផ្សាយជាបន្តបន្ទាប់តាមសារព័ត៌មាន ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋ នៅតែអស់ការព្រួយបារម្ភអំពីផលប៉ះពាល់ ដល់សុខភាព ដោយសារទំនិញ និងអាហារទាំងនោះនៅឡើយទេ៕