(ក្រចេះ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ចុះសំណេះសំណាល និងនាំថវិកា ព្រមទាំងសម្ភារសិក្សាដល់វិទ្យាល័យសម្តេចតេជោ​ ហ៊ុន​សែន​ ក្រុងក្រចេះ​ ខេត្តក្រចេះ​ និងសាលាបឋមសិក្សាក្រចេះក្រុង សម្រាប់ចៅៗជាសិស្សានុសិស្សក្នុងវិទ្យាល័យប្រេីប្រាស់​ និងសិក្សារៀនសូត្រ​ ដេីម្បីទទួលបានចំណេះជំនាញផ្នែកឌីជីថលទៅថ្ងៃអនាគត។

សម្ភារ និងថវិកាទាំងនេះរួមមាន​៖ តុកុំព្យូទ័រ​៣០តុ កុំព្យូទ័រ០៣គ្រឿង​ LCD Projector ០១គ្រឿង ផ្ទាំងសំពត់ស ០១គ្រឿង ម៉ាស៊ីនព្រីនធ័រកូល័រ ០១គ្រឿង Keyboard+Mouse ១០កំប្លេរ Mouse Pad ៣០សន្លឹក កៅអីជ័រ ៥២កៅអី USB Wireless Network ២៥គ្រឿង​ និងថវិកាចំនួន ២លានរៀល ដល់សាលាបឋមសិក្សាក្រចេះក្រុង។

គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីខាងលើ មានការអញ្ជើញចូលរួមពីលោក យ៉ង់​ សែម​ ប្រធានគណៈកម្មការទី១​ នៃព្រឹទ្ធសភា​, ប្រធានក្រុមប្រឹក្សា​ខេត្ត​, លោកអភិបាលខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​ នាយកវិទ្យាល័យ​ នាយកបឋមសិក្សា​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សផងដែរ​៕