(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ស្ពាននេះសាងសង់ដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់ថវិកាជាតិ ចាប់ផ្ដើមសាងសង់ចាប់ពីខែ ធ្នូឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដោយមានបំពាក់អំពូលភ្លើង បំភ្លឺដោយពន្លឺព្រះអាទិត្យ។

រហូតដល់ពេលនេះ ការស្ថាបនាសម្រេចលទ្ធផលបានប្រមាណ ៥៥% ហើយ៕