(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាខណ្ឌឫស្សីកែវ បានរៀបចំការប្រកួតជ្រើសរើសវាគ្មិនយុវជនទំពាំងស្នងឫស្សីកែវជំនាន់២ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំខណ្ឌឫស្សីកែវ។
ពិធីនេះ មានការចូលរួមជាកិត្តិយសពីតំណាង សសយក រាជធានីភ្នំពេញ និងសមាជិក សមាជិការ សសយក សង្កាត់ ខណ្ឌ សរុបប្រមាណ៥៧រូប និងមានការរៀបចំបោះឆ្នោតក្នុងចំណោមវាគ្មិន៩រូប ដើម្បីជ្រើសរើសអ្នកឆ្នើម៣រូប ដើម្បីតំណាងវាគ្មិនទំពាំងស្នងឫស្សី ខណ្ឌឫស្សីកែវផងដែរ៕