(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រសំណើចិនទាំង ១២ចំណុច ក្នុងការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ដោយសារស្របតាមជំហរកម្ពុជា

២៖ នាវាមុជទឹករុស្ស៉ីធ្វើលំហាត់បាញ់មីស៉ីលគ្រូស ចេញពីក្នុងសមុទ្រជប៉ុន

៣៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាស៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ

៤៖ ចិនកំពុងនាំមុខលោកខាងលិច ក្នុងការប្រកួតប្រជែងសម្រាប់បច្ចេកវិទ្យាសំខាន់ៗ, នេះបើតាមរបាយការណ៍ស្រាវជ្រាវអូស្រ្តាលី

៥៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

៦៖ លោក ពូទីន ចោទក្រុមអ្នកជាតិនិយមអ៊ុយក្រែន ថាវាយប្រហារក្នុងតំបន់ Bryansk របស់រុស្ស៉ី

៧៖ រដ្ឋមន្ត្រី ថោង ខុន៖ ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជិត៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមាន៥ម៉ឺន៥ពាន់នាក់

៨៖ អាស៊ាន ត្រូវតែមានជំហរតឹងរ៉ឹង ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា, នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៉ី

៩៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវិរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា

១០៖ លោក ពូទីន ផ្ញើសារអបអរសាទរ លោក Vo Van Thuong ដែលជាប់ឆ្នោតជាប្រធានាធិបតីវៀតណាមថ្មី

១១៖ កម្មវិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយកីឡាករ-កីឡាការិនី ត្រូវលើកពេលមកធ្វើនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣វិញ

១២៖ អូស្រ្តាលីថាប្រទេសទាំងអស់ចង់មើលឃើញចិនធ្វើរឿងត្រឹមត្រូវ ដោយមិនផ្គត់ផ្គង់អាវុធដល់រុស្ស៉ី សម្រាប់ប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែន

១៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា នគរបាលចរាចរណ៍នឹងឲ្យអ្នកដែលត្រូវផាកពិន័យចាប់ឆ្នោតផ្សងសំណាង

១៤៖ ប្រមុខការពារជាតិហ្វីលីពីន៖ ការអនុញ្ញាតឱ្យអាមេរិក ចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនបន្ថែម មិនមែនដើម្បីធ្វើសង្រ្គាមនោះទេ

១៥៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖​ ករណីមានមុខសញ្ញាសង្ស័យជាភ្នាក់ងារ CIA នៅរាជធានីភ្នំពេញ ទោះមាន ឬមិនមានការស៊ើបអង្កេត សមត្ថកិច្ចនឹងមិនផ្សព្វផ្សាយទេ ព្រោះជាកិច្ចការសន្តិសុខជាតិ

១៦៖ បេឡារុស កាត់ទោសម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទគាំទ្រដល់បាតុកម្មឆ្នាំ២០២០

១៧៖ សម្តេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅវៀតណាម រយៈពេល៣ថ្ងៃ

១៨៖ វិភាគអន្តរជាតិ៖ តើការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេសថ្មីៗនេះ មានន័យដូចម្ដេចចំពោះវៀតណាម?

- ព័ត៌មាន Fresh News Plus

១៖ សល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ Meta ទទួលបានការអនុម័តជាលើកដំបូងក្នុងការដាក់ឱ្យប្រើប្រាស់ការទូទាត់តាមរយៈធានាគារកណ្តាលប្រេស៊ីលនៅលើកម្មវិធី WhatsApp

៣៖ Tesla ទទួលបានការបន្ថូរបន្ថយពន្ធខ្ទង់ ៣៣០លានដុល្លារនៅក្នុងរដ្ឋ Nevada

៤៖ Suga នឹងក្លាយជាសមាជិកទី៣ ក្នុងក្រុម BTS ចូលបំពេញកាតព្វកិច្ចយោធា

៥៖ Copa del Rey ជើងទី១ បញ្ចប់លទ្ធផល ១-០ ដ្បិត Real ខកចិត្តដោយសារធ្វេសប្រហែស

៦៖ អតីតអត្តពលិកអូឡាំពិក អ្នកស្រី Crooks ត្រូវបានតែងតាំង ជាប្រធាស្តីទីសមាគមបាល់ទាត់កាណាដា

៧៖ កូនប្រុសរបស់ Ronaldinho ចុះកិច្ចសន្យាជាមួយសាលាយុវជនរបស់ក្លិប Barcelona


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)