(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជា ខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះផ្ដល់រទេះរុញដល់កុមារីពិកា៣នាក់ នៅក្រុងសំរោង និងស្រុកបន្ទាយអំពិល និងបានចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ។

នៅក្នុងឱកាសនេះ លោក ឃិន ញ៉ាណ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ពិការ ក៏ដូចជាប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។

លោកបានបញ្ជាក់ទៀតថា ជាក់ស្តែងថ្ងៃនេះសាខាកាកបាទកម្ពុជាខេត្តឧត្តរមានជ័យ បាននាំយកនូវរទេះរុញ ជូនកុមាររីពិកាចំនួន៣នាក់ ដែលម្នាក់រស់នៅភូមិភ្លង់ចាស់ សង្កាត់បុស្បូវ ក្រុងសំរោង និង២នាក់ទៀត រស់នៅភូមិល្បើករិទ្ធ ភូមិយ៉ក ឃុំអំពិល ស្រុកបន្តាយអំពិល និងបានផ្ដល់អំណោយមនុស្សធម៌ដល់គ្រួសារទីទ័លក្រ ចំនួន៣គ្រួសារ នៅភូមិល្បើករិទ្ធ ស្រុកបន្ទាយអំពិល ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, សារុង១, ភួយ១, ក្រមា១ និងទឹកស៉ីអ៉ីវ១យួរ។

លោក ឃិន ញ៉ាណ បានលើកទឹកចិត្តដល់ក្រុមគ្រួសារកុមារីពិកាទាំង៣នាក់ សូមបន្តជួយយកចិត្តទុកដាក់ ចិញ្ចឹម បីបាច់ថែរក្សា កូនៗដែលពិកានេះឲ្យបានល្អ ពិសេសត្រូវបញ្ជូនកូនឲ្យទៀរៀនសូត្រដូចកុមារដ៍ទៃ ដើម្បីអនាគតរបស់ពួកគេ ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជនពិកាទាំងអស់សុទ្ធតែត្រូវបានលើកទឹកចិត្តផ្តល់ឱកាសការងារគ្រប់ទីកន្លែង ដោយគ្មានការរើសអើងឡើយ៕