(ភ្នំពេញ)៖ របាយការណ៍បូកសរុប លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់មនុស្ស៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូត មេតំហ្វេតាមីន (ice) ២០៤.៣៦ក្រាម និង៣កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ មន្ទីរប្រឆាំងគ្រឿង បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, បាត់ដំបងបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងកំពង់ឆ្នាំងបង្ក្រាប ១ករណីឃាត់ខ្លួនម្នាក់៕