(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក សម្តេចព្រះពោធិវង្ស អ៊ុំ លឹមហេង សម្តេចព្រះសង្ឃនាយករង លោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីសម្ភោធ ចែកផ្សាយសៀវភៅសម្តេចនន្ទ ង៉ែត និងបរិស្ថាន គឺតែមួយ ស្ថិតនៅវត្តបទុមវតី រាជធានីភ្នំពេញ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងថា ពិធីសាសនាមួយនេះប្រារព្ធធ្វើឡើង ដើម្បីឲ្យបានយល់ដឹង អំពីគុណតម្លៃនៃបរិស្ថាន និងជីវិតមនុស្សសត្វក្នុងលោក ឲ្យផ្សាភ្ជាប់គ្នា មិនអាចដាច់បាន ដែលព្រះពុទ្ធសាសនាតែងតែត្រូវបានអប់រំ ទូន្មានគ្រប់ពេលវេលា រួមចំណែកបណ្តុះចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់យុវជនជនាន់ក្រោយ៕