(ភ្នំពេញ)៖ ករណីតំណាងរាស្ត្រ២រូប ដែលបានរៀបចំពេស្យាកម្ម គឺធ្វើជា «ឪយ៉ែម» ឬ «ម៉ែយ៉ែម» រកស្រី នាំស្រី ឲ្យលោក កឹម សុខា យកទៅរួមភេទ គឺបានផ្ញើសារយ៉ាងច្បាស់ទៅសកម្មជនទាំងឡាយរបស់គណបក្សសង្គ្រោះជាតិថា ៖ "បើចង់ធ្វើតំណាងរាស្ត្រ ឬចង់រក្សាតំណែងតំណាងរាស្ត្រ គឺត្រូវតែចេះនាំស្រីឲ្យកឹម សុខា យកទៅរួមភេទ"!?
តំណាងរាស្ត្រដែលដើរតួនាទីជា «ឪយ៉ែម» នាំស្រីឲ្យ កឹម សុខា គឺមាន លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និង លោក ពិន រតនា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលឥឡូវនេះអ្នកទាំងពីរត្រូវជាប់បទសង្ស័យពីបទល្មើសព្រហ្មទណ្ឌ លើបទ «សញ្ចារកម្ម» ។ ករណីនេះកំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ និង រដ្ឋសភា។
តើរឿងពេស្យាកម្មនេះ ត្រូវបន្ទោសតំណាងរាស្ត្រដែលជាឪយ៉ែមទាំង២នាក់ ឬត្រូវបន្ទោស កឹម សុខា ?
មតិខ្លះយល់ថា បើ កឹម សុខា មិនល្មោភកាម ឬជាមនុស្សមានសីលធម៌ស្អាតស្អំ ក៏គ្មានអ្នករៀបចំនាំស្រីឲ្យដែរ !? មតិខ្លះលើកឡើងថា នេះជាវប្បធម៌នៃបក្សប្រឆាំង ជាពិសេសអ្នកទាំងឡាយក្នុងកូតា កឹម សុខា គឺបើមិនចេះរកស្រីឲ្យ កឹម សុខា កុំសង្ឃឹមថា ទទួលបានតំណែងជាតំណាងរាស្ត្រ ឬតួនាទីក្នុងបក្ស !?
កន្លងមកនៅក្នុងគណបក្ស សម រង្ស៉ី ក៏ធ្លាប់កំណត់ឲ្យបង់លុយ ដើម្បីបានតំណែងជាតំណាងរាស្ត្រដែរ។ បើបង់លុយម្តងបានតំណែងពាក់កណ្តាលអាណត្តិ ហើយបើបង់លុយបន្តទៀត គឺបានតំណែងដល់ចប់អាណត្តិ។ ដូច្នេះវាគ្មានរឿងជាតិ ឬរឿងប្រជាធិបតេយ្យអ្វីនោះទេ។ នេះជាមុខរបរដើម្បីបានមុខតំណែង ដែលត្រូវដោះដូរដោយ ប្រើ «លុយនិងស្រី»។
អំពើនេះជាសារបញ្ជាក់ច្បាស់ណាស់ដល់សកម្មជន គណបក្សប្រឆាំងមួយនេះឲ្យយល់ច្បាស់ថា បើគ្មានលុយ បើមិនចេះរកស្រីឲ្យមេ កុំសង្ឃឹមថា បានធ្វើជា តំណាងរាស្ត្រ !?
មុខរបរនយោបាយនេះ ក៏បញ្ជាក់ច្បាស់ថា ចំណេះវិជ្ជាដែលបងប្អូនមានទឹកចិត្តស្នេហាជាតិ ដែលបងប្អូនមាន ឬការស្រែកក្តែងៗពីរបស់ដែលហៅថា ប្រជាធិបតេយ្យ គឺគ្មានតម្លៃទេ ។ វាគ្រាន់តែវោហាសាស្ត្រឡប់ឡែបិទបាំងមុខ របរនយោបាយរបស់មនុស្សប៉ុន្មាននាក់នេះតែប៉ុណ្ណោះ។ នៅពីក្រោយអ្វីដែលគេចង់បានគឺ «លុយ និង ស្រី»។
បងប្អូនៗយុវជន ពូ មីង លះបង់ពេលវេលា ធនធាន ស្រែចម្ការ មុខរបរ មកដង្ហែរបក្ស ដេកតាមសួន ដេកក្រោមដើមឈើ... ប៉ុន្តែក្រុមមេបក្សដែលយកនយោបាយ ជាមុខរបររាប់ឆ្នាំមកនេះ មិនលះបង់ដូចបងប្អូនទេ។ ពួកគេមានលុយកាន់តែច្រើន ផ្ទះវីឡាកាន់តែធំ រថយន្តកាន់តែទំនើប ហើយចុងក្រោយនេះគឺ «ស្រី» ដូរគ្រប់មុខ ។ នេះហើយមុខរបរនយោបាយ ដែលជិះជាន់លើខ្នងសកម្មជន និងបោកបន្លំសកម្មជន។
ចំពោះអំពើបោកប្រាស់របស់មេបក្សភូតភរ ល្មោភកាមគុណនេះ ក៏សូមបញ្ជាក់ថា អាចបោកបានតែក្នុងក្រុមបក្សប្រឆាំងតែប៉ុណ្ណោះ។ និយាយឲ្យខ្លីបោកបានតែ កូនចៅសមាជិកគ្នាឯងទេ ។ មិនអាចបោកប្រាស់សាធារណៈជន បញ្ញាជន មន្ត្រីរាជការ អ្នករកស៉ី និងអ្នកឯទៀតបានទេ។
បើធ្វើគណបក្សនយោបាយមួយដែលបង្កើតវប្បធម៌ យកចិត្តមេ សូកប៉ាន់មេ យកស្រីឲ្យមេ ដើម្បីដូរយកតំណែង និងរក្សាតំណែងនោះយុវជនទាំងឡាយ មិនបាច់ប្រើមនសិកាស្នេហាជាតិ និងមិនបាច់ខិតខំរៀនសូត្រអ្វីក្រៅពីនេះទេ។ ការគិតអំពីស្នេហាជាតិរបស់បងប្អូនគឺគ្មានតម្លៃទេ ពីព្រោះបើចង់បានតំណែងពីបក្ស សម រង្សីុ គឺយកលុយទៅសូក ? បើចង់បានតំណែងពី កឹម សុខា គឺយកស្រីទៅសូក ? ពីព្រោះគាត់មានរហ័សនាមថា «២ថ្ងៃ១០ដង»។
តបនឹងសារជាតិថោកទាបនេះ អ្វីមួយដែលច្បាស់អំពីការប្តេជ្ញាចិត្តនិងការថ្កោលទោសរបស់ប្រជាជនកម្ពុជាគឺថា មេបក្សកំសាក និងមេបក្សគ្មានសីលធម៌ ល្មោភកាមរបៀបនេះ នឹងគ្មានវាសនាដឹកនាំប្រទេសបានឡើយ៕
ដោយ៖ សេនាជាតិ