(ភ្នំពេញ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ប្រចាំនៅប្រទេសអាល្លឺម៉ង់ កាលពីល្ងាចម្សិលមិញ បានរៀបចំពិធីជួបជុំសមាជិករបស់ខ្លួន ក្នុងនោះក៏មានការប្រកាសទទួលស្គាល់សមាជិកថ្មី ប្រចាំប្រទេសនេះជាច្រើននាក់ផងដែរ។
ពិធីជួបជុំខាងលើ បានធ្វើឡើងនៅទីក្រុង Gosheim ប្រទេសអាល្លឺម៉ង់ ក្រោមអធិបតីភាព លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប, លោក តុប សេដ្ឋា អនុប្រធានគណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោក កើត សេកាណូ ប្រធានក្រុមការងារប្រចាំ សាធារណរដ្ឋសហពន្ធ័អាល្លឺម៉ង់ និងតំបន់ Midi-Pyrénés។
សូមជំរាបថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណបក្សប្រជាជកម្ពុជា បានប្រកាសអំពីភាពរីកចម្រើន អំពីសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំង ជាពិសេសការបង្កើនសមាជិកនៅក្រៅប្រទេស៕