(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគេនបច្ច័យចំនួន ៥ពាន់ដុល្លារអាមេរិក ដល់សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ដែលមានព្រះលិខិតបញ្ញា ប៉ែន វិបុល ជានាយកប្រតិបត្តិ។
លោកស្រី ម៉ែន នារីសោភ័គ និងសហការី នៃខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនបច្ច័យ ៥ ពាន់ដុល្លាអាមេរិក ខាងលើនេះដល់ព្រះលិខិតបញ្ញា ប៉ែន វិបុល ធ្វើឡើងនៅក្នុងពិធីសម្ពោធប្រគេន ប្រគល់ជូននូវសៀវភៅ សម្តេច នន្ទ ង៉ែត និងបរិស្ថាន គឺតែមួយ និងឌីសធម្មទេសនាពេញមួយរាត្រីស្តីពីមង្គល ៣៨ប្រការ និងការបូកសរុបរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៦ នៃសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ដែលបានប្រព្រឹត្តទៅនៅឧបដ្ឋានសាលាវត្តបុទុមវត្តី រាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានប្រគេនបច្ច័យជាបន្តបន្ទាប់ ដល់ព្រះលិខិតបញ្ញា ប៉ែន វិបុល ដែលបានធ្វើសកម្មក្នុងការអប់រំពុទ្ធិព្រះពុទ្ធសាសនា ចរិយាធម៌ សីលធម៌ ដល់សិស្សានុសិស្ស និងយុវជនតាមគ្រឹះស្ថានសិក្សានានា ក្នុងរយៈពេលកន្លងមក៕