(ប៉េកាំង)៖ ក្រុមបុរាណវិទូបានរកឃើញវត្ថុមួយធ្វើពីមាស ដែលគេសង្ស័យថាបានដាក់តម្កល់ឆ្អឹង ឆ្អឹងលលាដ នៃព្រះបរមសារីរិកធាតុ។ ឆ្អឹងត្រូវបានគេលាក់នៅក្នុងគំរូនៃចេតិយមួយ ឬក៏ជាទីសក្តារៈ បូជានៃព្រះពុទ្ធសាសនា ដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើសមាធិ។ នេះបើយោងតាមការ ចេញផ្សាយរបស់វែបសាយ Live Science នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។ ​

ប្រអប់មាសត្រូវបានរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃវត្តមួយ ក្នុងខេត្តណានជីងប្រទេសចិន ដែលទំនងជាបានកសាងឡើងក្នុងរជ្ជកាលនៃស្តេច Zhenzong (អំឡុងគ្រិស្តសករាជ ៩៩៧ ដល់ ១០២២) ហើយក្រោយពីការបើកប្រអប់នោះ ក្រុមបុរាណវិទូពិតជាបានរកឃើញបំណែក នៃព្រះបរមសារីរិកធាតុ និងអក្សរចម្លាក់ដែលបញ្ជាក់ថា ឆ្អឹងលលាដនោះ ជារបស់ព្រះសម្មាសម្ពុទ្ធប្រាកដមែន។

នៅក្នុងអក្សរចារឹកក្នុងប្រអប់មាសបាន បញ្ជាក់ថាក្រោយព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាន ព្រះអង្គត្រូវបានបូជានៅ ហិរាវតី ក្នុងទឹកដីឥណ្ឌា។ បន្ទាប់ពីនោះទៀតព្រះបាទអសោក ដែលបានសោយរាជ្យអំឡុងឆ្នាំ ២៦៨ ដល់ ២៣២ មុនគ្រិស្តសករាជបានសម្រេចបំបែក ព្រះ​បរសារីរិកធាតុជា ៨៤,០០០បំណែក ដោយប្រទេសចិនទទួលបាន ១៩បំណែក៕

:*