Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុមារ និងគ្រួសារប្រមាណ១ម៉ឺននាក់ មកចូលរួមពិព័រណ៍កុមារលើកទី៣ នៅកោះពេជ្រ

03-07-2016 08:35

(ភ្នំពេញ)៖ មនុស្សច្រើនណែនតាន់តាប់ ដែលភាគច្រើនជាកុមារ និងមាតាបិតាប្រមាណមួយម៉ឺននាក់ បានមកចូលរួមកំសាន្ត នៅពិព័រណ៍កុមារ និងគ្រួសារលើកទី៣ នៅអគារពិព័រណ៍កោះពេជ្រនាថ្ងៃម្សិលមិញ។

កុមារប្រមាណជិតមួយពាន់នាក់ បានចូលរួមសម្ដែងសមត្ថភាព ទេពកោសល្យជាច្រើនដូចជាច្រៀង និងរាំជាដើម។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា ដែលអ្នកផ្ដួចផ្ដើមរៀបចំពិព័រណ៍កុមារនេះ បានឲ្យដឹងថា នាថ្ងៃនេះនឹងមានកម្មវិធីពិសេសជាច្រើនសម្រាប់កុមារ និងមាតាបិតា ដូចជាការប្រកួតវារម៉ារ៉ាតុន សម្រាប់ទារក់ដែលទើបចេះវារនៅម៉ោង៣រសៀល ការប្រកួតសង់ឧបករណ៍ឡេហ្គូ នៅម៉ោង២រសៀល ការប្រកួតច្រៀងនៅម៉ោង១០ព្រឹក ការប្រកួតរាំនៅម៉ោង១សៀល និងការប្រកួតប្រកបពាក្យ នៅម៉ោង៣៖៣០នាទីរសៀលជាដើម។

សូមបញ្ជាក់ផងដែរថាថ្ងៃអាទិត្យទី៣ ខែកក្កដានេះ ជាថ្ងៃចុងក្រោយនៃពិព័រណ៍កុមារ និងគ្រួសារលើកទី៣នេះ។ តោះ! នាំបុត្រធីតារបស់លោកអ្នកមកកំសាន្តទាំងអស់គ្នា...