(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៧​ករណី​ ​ឃាត់​មនុស្ស១៤​នាក់​ (​ប្រុស​) ក្នុងនោះមុខសញ្ញា​ជួញដូរ១១​នាក់​ និងមុខសញ្ញា​ប្រើប្រាស់៣​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន​ (ice) ៤.១៦​ក្រាម​ និង​១៩​កញ្ចប់​តូច​។

ជនសង្ស័យទាំងអស់នោះត្រូវបានឃាត់ខ្លួនដោយ កម្លាំនគរបាល៖ ​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១​ករណី​ ឃាត់ខ្លួន​ម្នាក់, ​ភ្នំពេញ​បង្ក្រាប២​ករណី​ ឃាត់ខ្លួន​៨​នាក់​, កំពង់ចាម បង្ក្រាប២​ករណី​ (១​ដីកា) ឃាត់ខ្លួន​២​នាក់, ​ព្រៃវែងបង្ក្រាប១​ករណី ឃាត់ខ្លួន​ម្នាក់ និង​ត្បូងឃ្មុំ​ បង្ក្រាប១​ករណី ឃាត់ខ្លួន​២​នាក់៕​