(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានបង់គ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើក, អាកាសធាតុ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៤នាក់)។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,១៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៩៨គ្រឿង និងពិន័យសរុប ១,៦៤៩ គ្រឿង ៕