(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចេញសែកស្អុយជាង៦ម៉ឺនដុល្លារ តាមដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ ហួរ តៃឆាន់ អាយុ៣១ឆ្នាំ រស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួរបាន» ចេញស្អែកស្អុយ តាមបណ្ដឹងរបស់ឈ្មោះ ប៉េង ជាដាភូរ៉ាត់ អាយុ៣១ឆ្នាំ។
បន្ទាប់ពីឃាត់ខ្លួនឈ្មោះ ហួរ តៃឆាន់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕