(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គិតត្រឹមម៉ោង១២៖៥០នាទី រំលងអាធ្រាតថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ អគ្គិភ័យដែលឆេះឃ្លាំង ដាក់សម្ភារៈរោងចក្រ ឈ្មោះ «យីងដុង» ដេរស្បែកជើង មានទីតាំងស្ថិតនៅតាមបណ្តោយផ្កូវជាតិលេខ៤ បានរលត់វិញហើយ បន្ទាប់ពីមានឆាបឆេះមួយសន្ទុះធំ។
តាមសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈមានការខូចខាតមួយចំនួន និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់៨គ្រឿង របស់អង្គភាព ង៧០ ៣គ្រឿង និងរបស់ស្នងការនគរបាលក្រុងភ្នំពេញ៥គ្រឿង៕