(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៥,២២៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៨,១៩០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,១៤២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០១,៦៤៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៣,៦៣៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០០,៦០៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៥៨៩,១៤១នាក់, ដូសទី៤ចំនួន ៥,១០៣,១៤១នាក់, ដូសទី៥ចំនួន ១,៧២០,៩២៤នាក់ និងដូសទី៦ចំនួន ២៨១,៧៨៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕