(ភ្នំពេញ)៖ ដោយគោរពតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានគណបក្សប្រជាជនជួយជានិច្ច» នោះ លោក កែវ គឹមយ៉ាន សមា ជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ បន្តជំរុញឲ្យក្រុមការងារ និងសមាជិក សមាជិកាក្នុងខេត្តទាំងអស់ បន្តយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ ដែលជួបការលំបាក និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
ការថ្លែងរបស់ លោក កែ គឹមយ៉ាន់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបក្សនាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ។ លោក កែ គឹមយ៉ាន់ បានថ្លែងយ៉ាងដូច្នេះ «សូមឲ្យអស់លោក ជាមន្ត្រីថ្នាក់ខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់លើការងារបម្រើប្រជាពលរដ្ឋ ដូចជាការចុះជួយប្រជាពលរដ្ឋក្រីក្រ កំពុងរស់នៅផ្ទះស្បូវ ដែលក្រលំបាក ហើយត្រូវប្តូរពីដំបូលប្រកស្បូវ ទៅជាដំបូលប្រកស័ង្កសីវិញ ដើម្បីឲ្យគាត់រស់នៅមានទីជំរកសមរម្យ និងមិនត្រូវគិតពីនិន្នាការនយោបាយអ្វីឡើយ»។
លោក អ៊ុង អឿន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងឱកាសនោះថា ខេត្តបន្ទាយមានជ័យមានមោទនភាពខ្លាំង ដោយបានលោក កែ គឹមយ៉ាន គាំទ្រទាំងមធ្យោបាយ សម្ភារៈ ថវិកា ដើម្បីសំដៅទៅកាន់ជ័យជម្នះសម្រាប់ធ្វើយុទ្ធនាការ ជួយប្រជាពលរដ្ឋ៕