(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៤,៨៦៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៨,០៩៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,១១១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០១,៥៨១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៣,៥៨៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០០,៤៩៣នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៥៨៧,២២០នាក់, ដូសទី៤ចំនួន ៥,០៩៩,១៧៦នាក់, ដូសទី៥ចំនួន ១,៧១៥,៨១៥នាក់ និងដូសទី៦ចំនួន ២៧៩,៦៣៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕